ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង-ស្រុក, ខណ្ឌ
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ ២០២៤

នាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង, លោក​ ដើក វីរៈ អនុប្រធានការិយាល័យថវិកាថ្នាក់ក្រោមជាតិ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង អមមន្ត្រីជំនាញ ០១រូប បានចូលរួមក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង-ស្រុក, ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីជំនាញ នៃ អ.គ.ហ. និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរង នៃគណៈ អភិបាលខេត្តក្រុងចំនួន ២ គឺ ខេត្តព្រៃវែង និងខេត្តកណ្តាល និងនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ, លោក លោកស្រីជាតំណាងមកពីអភិបាលក្រុង ស្រុក រតនាគារខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាលខេត្ត ការិយាល័យអប់រំស្រុក និង ការិយាល័យសុខាភិបាលស្រុក នៃខេត្តទាំង ២, ព្រមទាំង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត ។ ក្នុងកិច្ចប្រជុំនេះ ផ្ដោតលើការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។

ព័ត៌មានទាក់ទង